ហេតុអ្វីត្រូវទុកចិត្តe-Platform ហើយមិនមែនplatformផ្សេងទៀត?

ហេតុអ្វីត្រូវទុកចិត្តe-Platform ហើយមិនមែនplatformផ្សេងទៀត?

e-Platformមិនដូចplatformផ្សេងៗទៀតដែលគេកំពុងព្យាយាមលក់ក្នុងទីផ្សារទេ។ e-Platformមានចំនុចស្នូលមួយចំនួនដែលplatformទាំងអស់ផ្សេងទៀតមិនមានដូច។ ហើយចំណុចទាំងនោះ បានក្លាយជាទំនុកចិត្តយ៉ាងពេញទំហឹងរបស់សហគ្រិន និងម្ចាស់ហ្គេមអនឡាញនាពេលបច្ចុប្បន្ន។ ខាងក្រោមនេះ ជាអ្វីដែលe-Platformមាន និងមិនអាចក្រឡៃបាន។

១. មានបច្ចេកវិទ្យាចុងក្រោយរបស់ពិភពលោក៖ មុននឹងបង្កើតe-Platformឡើងក្រុមការងារបានសិក្សានិន្នាការហ្គេមអនឡាញដែលបានកំពុងប្រតិបត្តិការក្នុងសហរដ្ឋអាមេរិច ក្នុងប្រទេសចិន ឥណ្ឌូណេស៊ី ហ្វីលីពីន វៀតណាម និងប្រទេសថៃ។ បច្ចេកវិទ្យាថ្មីដែលបានប្រើក្នុងប្រទេសទាំងនេះ ត្រូវបានរួមបញ្ចូលក្នុងe-Platformតែមួយ។ ហើយe-Platformនេះ នឹងជាទំនោរថ្មីក្នុងវិស័យអនឡាញនេះ ដែលត្រូវមកជំនួសវិស័យអនឡាញពេលអតីតកាល និងពេលបច្ចុប្បន្ននេះ។

២. ក្រុមការងារដែលពោពេញដោយជំនាញ និងបទពិសោធន៍៖ នៅក្នុងe-Platform យើងមានក្រុមការងារដែលមានបទពិសោធន៍លើវិស័យបច្ចេកវិទ្យា និងវិស័យហ្គេមអនឡាញច្បាស់លាស់ ដែលplaformដ៏ទៃក្នុងតំបន់មិនមានដូច។ ក្រុមការងារយើងមានជំនាញទាំង០៩យ៉ាងច្បាស់លាស់ និងឈរលេចធ្លោរក្នុងទីផ្សារនេះ។ ជំនាញទាំងនោះរួមមាន៖ ជំនាញអាយធីសម្រាប់អាជីវកម្ម ជំនាញUI Design ជំនាញUX Design ជំនាញCyber Security ជំនាញ  Digital Marketing &SEO ជំនាញCRM ជំនាញData Management ជំនាញHosting Management System ជំនាញCrisis Management។

៣. ស្ថាបនិក និងបុគ្គលិកe-Platformទាំងអស់មិនរកស៊ីហ្គេមអនឡាញ៖ មិនដូចអ្នកលក់platformផ្សេងៗក្នុងទីផ្សារនេះទេ ពួកគេលក់platformតែពួកគេក៏មានហ្គេមអនឡាញផ្ទាល់ខ្លួនផងដែរ។ ដូច្នេះមិនច្បាស់ទេ ថាពួកគេមិនលួចទិន្ន័យរបស់អ្នកទិញplatformរបស់ខ្លួន។ តែនៅe-Platform ទាំងស្ថាបនិក និងបុគ្គលិកគ្រប់រូបនឹងមិនអាចទៅរកស៊ីហ្គេមអនឡាញជាដាច់ខាត ដើម្បីកុំឲ្យមានការប្រកួតប្រជែងជាមួយអតិថិជនរបស់ខ្លួន។ នេះជាគោលការណ៍តឹងរឹងដែលស្ថាបនិកe-Platformបានកំណត់តាំងពីមុនចាប់ផ្តើមអភិវឌ្ឍន៍e-Platformនេះមកម្លេះ។

៤. ឆន្ទៈ និងទស្សនៈវិស័យច្បាស់លាស់៖ ស្ថាបនិកនៃe-Platformមានឆន្ទៈ និងទស្សនៈវិស័យច្បាស់លាស់គឺជាមហិតាចង់គាំទ្រដល់សហគ្រិន និងម្ចាស់ហ្គេមអនឡាញគ្រប់រូបឲ្យទទួលបានជោគជ័យក្នុងវិស័យមួយនេះ និងអាចឈានជើងទៅប្រកួតប្រជែងក្នុងប្រទេសថៃ ក៏ដូចជាថ្នាក់តំបន់។ យើងនឹងនៅប្រគៀកស្មាជាមួយពួកគាត់ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ បច្ចេកទេសថ្មីៗ និងនិន្នាការថ្មីៗទាំងអស់លើវិស័យនេះ។

៥. អាចផ្តល់សេវា២៤ម៉ោង៖ អ្នកលក់platformស្ទើរតែទាំងអស់ គ្រាន់តែជាអ្នកលក់ប៉ុណ្ណោះ ពួកគាត់គ្មានសមត្ថភាពផ្នែកបច្ចេកវិទ្យាដើម្បីជួយអតិថិជនពេលមានបញ្ហាទេ។ ទិញពីពួកគាត់រួច ប្រយ័ត្នទឹកភ្លែក។ តែនៅe-Platformយើងមានអ្នកជំនាញអាយធីប្រចាំការ២៤ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកជំនាញទាំងនេះ អាចជួយអតិថិជនបានគ្រប់បញ្ហា និងបានយ៉ាងរហ័សបំផុត។

៦. សុវត្ថិភាពទិន្ន័យអតិថិជន៖ ម្ចាស់ហ្គេម និងសហគ្រិនមិនចាំបាច់បារម្មណ៍លើសុវត្ថិភាពទិន្ន័យនៃភ្ញៀវរបស់ខ្លួននោះទេ។ e-Platformបានប្រើប្រព័ន្ធគ្រប់គ្រងទិន្ន័យក្នុងទីក្រុងហុងកុង និងសឹង្ហបុរី ដែលគ្មានបុគ្គលទីបីណាអាចលួចទិន្ន័យបានទេ។ រាល់ទិន្ន័យត្រូវបានសំលាប់ឲ្យក្លាយសញ្ញាទាំងអស់ ដូច្នេះបើមានគេចូលលួចបានមែន តែគេមិនអាចអានវាបានទេ។ រឹតតែពិសេស ក្នុងe-Platform ម្ចាស់ហ្គេមអាចកំណត់សិទ្ធិថា តើអ្នកណា បុគ្គលិករូបណា អាចចូលមើលទិន្ន័យបានកម្រិតណាបានដោយខ្លួនឯង និងអាចដូរ និងបង្កើតលេខកូដសំងាត់នានាបាន។ 

យើងនៅទីនេះ ធានានូវភាពស្មោះត្រង់ក្នុងអាជីវកម្ម និងមិនប្រកួតប្រជែងជាមួយអតិថិជនរបស់ខ្លួន។ លុយសំខាន់ តែក្រមសិលធម៌ដែលស្ថាបនិក និងក្រុមការងារe-Platformមាន គឺមានកម្រិតខ្ពស់ជាងលុយឆ្ងាយណាស់។ ចូលរួមជាមួយក្រុមការងារe-Platformដើម្បីអាចឈានជើងប្រកួតប្រជែងក្នុងទីផ្សារប្រទេសថៃ និងថ្នាក់តំបន់។

ข่าวที่เกี่ยวข้อง
Powered by: ITCare.Asia - TrustedSite by: