វិធីសាស្រ្តរកភ្ញៀវ៥យ៉ាងឲ្យមកលេងក្នុងហ្គេមអនឡាញ

វិធីសាស្រ្តរកភ្ញៀវ៥យ៉ាងឲ្យមកលេងក្នុងហ្គេមអនឡាញនៅប៉ោយប៉ែត
វិធីសាស្រ្តរកភ្ញៀវមកលេងក្នុងហ្គេមអនឡាញក្នុងតំបន់ប៉ោយប៉ែតជាវិធីសាស្រ្តដ៏លាក់កំបាំងបំផុតរបស់ម្ចាស់ហ្គេមអនឡាញម្នាក់ៗ។ ពេលអ្នកសួរពួកគាត់ពីរឿងនេះ ម្ចាស់ហ្គេមទាំងនោះនឹងបង្វែរប្រធានបទទៅនិយាយរឿងផ្សេងភ្លាម។ ម្ចាស់ហ្គេមទាំងអស់យល់ថា ការចាញ់ឈ្នះ និងការមានភ្ញៀវតិចឫច្រើន វាស្រ័យលើយុទ្ធសាស្រ្តទាំងនោះ។ អ្នកដែលដឹងពីវិធីសាស្រ្តរកភ្ញៀវនេះ មានតែម្ចាស់ហ្គេមអនឡាញទេ។
ខាងក្រោមនេះយើងនឹងលើកយក៥ចំនុច ដែលជាវិធីសាស្រ្តដែលម្ចាស់ហ្គេមអនឡាញប្រើនាពេលបច្ចុប្បន្នដើម្បីទទួលបានភ្ញៀវមកលេងហ្គេមខ្លួន។
១. លួចទិញលេខទូរស័ព្ទភ្ញៀវពីបុគ្គលិកហ្គេមអនឡាញផ្សេងទៀត៖ វិធីសាស្រ្តលួចទិញលេខទូរស័ព្ទភ្ញៀវជាវិធីដ៏ពេញនិយមបំផុតរបស់ម្ចាស់ហ្គេមអនឡាញ។ ពេលទិញបានលេខភ្ញៀវរួច ពួកគាត់នឹងឲ្យបុគ្គលិកតេទៅភ្ញៀវ ឫផ្ញើសារទៅភ្ញៀវឲ្យចូលលេងហ្គេមខ្លួន។ ទន្ទឹមនឹងនេះ ពួកគាត់ច្រើនតែប្រើប្រ៉ូម៉ូសិនជូនភ្ញៀវថ្មីៗដែលចាប់អារម្មណ៍ចូលលេង។
២. ប្រើLine for Business៖ ហ្គេមអនឡាញស្ទើតែទាំងអស់សុទ្ធតែប្រើLine for Business ដើម្បីផ្ញើសារទាក់ទាញភ្ញៀវចូលលេងតាមរយៈការផ្តល់ប្រ៉ូម៉ូសិនដែរ។ លើសពីនេះ មុខងាររបស់Line for Business អាចផ្ញើសារទៅផ្ញើបានច្រើន និងញឹកញាប់បាន។
៣. ជួលគេធ្វើSEO៖ មានហ្គេមអនឡាញមួយចំនួនប៉ុណ្ណោះដែលមានលទ្ធភាពជួលជនជាតិថៃឲ្យធ្វើSEOឲ្យ។ SEOវាថ្លៃ ហើយពេលខ្លះប្រសិទ្ធិភាពតិច និងពេលខ្លះបើវាល្បីពេក អាចនឹងត្រូវគេប្លុកគេហទំព័រអនឡាញខ្លួនចោលទៀតផង។
៤. ផ្ញើសារតាមប្រព័ន្ធផ្ញើសារទៅភ្ញៀវ៖ ហ្គេមអនឡាញមួយចំនួនបានទិញប្រព័ន្ធផ្ញើសារដែលមានgatewayពីក្រៅប្រទេស ឫប្រព័ន្ធផ្ញើសាររបស់ប្រទេសថៃ ដើម្បីយកលេខទូរស័ព្ទដាក់ផ្ញើចេញទៅភ្ញៀវ។
៥. ជួលជនជាតិថៃឲ្យរកភ្ញៀវឲ្យ៖ ម្ចាស់ហ្គេមមួយចំនួនតូចបានប្រើលុយជួលជនជាតិថៃផ្ទាល់ឲ្យជួយណែនាំភ្ញៀវថ្មីឲ្យ ដោយម្ចាស់ហ្គេមទាំងនោះ អាចឲ្យលុយក្រៅច្រើនជាថ្នូរនឹងការបានភ្ញៀវថ្មីមកវិញ ឫពេលខ្លះសុទ្ធចិត្តចែកគ្នាស៊ីសងជាមួយជនជាតិថៃដែលជួយរកភ្ញៀវឲ្យនោះទៀតផង។
ទាំងនេះគ្រាន់តែជាវិធីមួយចំនួនដែលម្ចាស់ហ្គេមអនឡាញភាគច្រើននិយមធ្វើ។ ទោះបែបនេះក្តី ក៏មានម្ចាស់ហ្គេមមួយចំនួនតូចទៀតបានប្រើវិធីផ្សេងៗទៀត។ ចំពោះវិធីសាស្រ្តផ្សេងទៀត យើងនឹងលើកយកមកនិយាយក្នុងអត្ថបទក្រោយៗទៀត។

តាមអ្នកជំនាញផ្នែកទីផ្សារនិយាយថា វិធីសាស្រ្តខាងលើជាវិធីសាស្រ្តដដែលៗ និងត្រូវបានគេប្រើសឹងតែវិស័យហ្គេមអនឡាញនេះកកើតឡើងដំបូងៗមកម្លេះ។ ទទួលស្គាល់ថាវិធីសាស្រ្តទាំងនេះ នៅមានប្រសិទ្ធិភាពខ្លះ តែអ្នកជំនាញផ្តល់យោបល់ថា ម្ចាស់ហ្គេមអនឡាញគួរតែប្រើវិធីសាស្រ្តទីផ្សារថ្មីៗផ្សេងទៀតដើម្បីដើរទាន់សក្តានុពលក្នុងវិស័យមួយនេះ និងអាចរក្សាលក្ខខណ្ឌប្រកួតប្រជែងបានក្នុងទីផ្សារឌីជីថលបច្ចុប្បន្ន។
នៅe-Plaformមានប្រព័ន្ធធ្វើទីផ្សារបែបថ្មី (Marketing Tools) និងCRM Tools ដែលអាចជួយម្ចាស់អាជីកម្មក្នុងវិស័យនេះ អាចដើរទាន់សភាពការណ៍ និងពង្រឹងខ្លួនក្នុងការប្រកួតប្រជែង។ ប្រព័ន្ធទាំងនេះ ជាប្រព័ន្ធដែលមានតែមួយគត់ក្នុងe-Platform និងមិនមាននៅទីណាផ្សេងទៀតឡើយ។
***កំណត់ចំណាំៈ យើងមិនអនុញ្ញាតិអោយអតិថិជនខ្មែរលេងទេ

ข่าวที่เกี่ยวข้อง
Powered by: ITCare.Asia - TrustedSite by: